To be a large, strategic, Christian church full of life and hope.
ដើម្បីក្លាយជាក្រុមជំនុំដ៏ធំ ប្រកបដោយយុទ្ធសាស្រ្ត ពេញដោយជីវិត និងក្តីសង្ឃឹម។
Enjoy Church is a vibrant and contemporary church with multiple locations throughout Australia, Japan and America.
It’s our heart, to love, equip and encourage you in Christ and to help you become all that God has purposed and called you to be.
ក្រុមជំនុំអំណរជាក្រុមជំនុំសហ័សសម័យថ្មី ដែលពោរពេញដោយភាពរស់ររើក ដែលមានទីតាំងស្ថិតនោះកន្លែងផ្សេងៗជាច្រើន ក្នុងប្រទេស អូស្រ្តាលី ជប៉ុន និងអាមេរិក។
ទឹកចិត្តរបស់យើងគឺ ស្រលាញ់ បណ្តុះបណ្តាល និងលើកទឹកចិត្តលោកអ្នកក្នុងព្រះគ្រីស្ទ និងជួយអោយលោកអ្នកក្លាយទៅជាមនុស្សគ្រីស្ទបរិស័ទមួយរូបដែលរស់នៅស្របតាមព្រះរាជបំណង និងការត្រាស់ហៅរបស់ព្រះ។
Shane and Georgie Baxter are the Senior Pastors of Enjoy Church.
Under their visionary leadership and relational style, Enjoy has grown from 40 people to over 6000 since 1998, with multiple locations across Australia, Japan and America, and over 90 nationalities represented.
Together they have the unique ability to relate and connect to others with their zest for life. Woven through their lives is Ecclesiastes 8:15, "So I commend the enjoyment of life".
Shane & Georgie have been married for over 25 years and have two beautiful daughters.
លោកគ្រូ Shane Baxter និងភរិយា Georgie ជាគ្រូគង្វាលរាមច្បងនៃក្រុមជំនុំអំណរ។
ក្រោមការដឹកនាំពេញដោយនិម្មិត និងការផ្តោតជាសំខាន់លើទំនាក់ទំនងរបស់លោកគ្រូ និងភរិយា ក្រុមជំនុំអំណរបានរីកដុះដាលពីសមាជិក ៤០នាក់-ជាង ៦០០០នាក់ ចាប់តាំងពីឆ្នាំ ១៩៩៨ មក ជាមួយសាខាក្រុមជំនុំជាច្រើនកន្លែងនៅទូទាំងប្រទេស អូស្រ្តាលី ជប៉ុន និងអាមេរិក រួមមាន ៩០ជាតិសាសន៍ ជាសមាជិក។លោកគ្រូ និងភរិយាមានសមត្ថភាពវិសេសក្នុងការផ្សាភ្ជាប់ និងប្រាស្រ័យទាក់ទងជាមួយអ្នកដទៃដោយជីវិតដែលពោរពេញដោយអំណរសាទររបស់អ្នកទាំងពីរ។ អ្វីដែលចងក្រងជីវិតរបស់អ្នកទាំងពីរគឺ សាស្តា ៨:១៥, "ដូច្នេះ ខ្ញុំអោយតម្លៃទៅលើការសប្បាយ”។
លោកគ្រូ Shane Baxter និងភរិយា Georgie Baxter បានរៀបអាពាហ៍ពិពាហ៍អស់រយៈពេល ជាង ២៥ឆ្នាំហើយ និងមានកូនស្រីដ៏ស្រស់សោភារ ២នាក់។
“Through evangelism and discipleship, lead people closer to Jesus Christ, bringing about real spiritual change, benefiting the lives and families of our church, community and beyond.”
“ផ្សាយដំណឹងល្អ និងបង្កើតសិស្ស ដឹកនាំមនុស្សអោយស្គាល់ព្រះយេស៊ូវគ្រីស្ទជិតស្និត នាំមកនូវការផ្លាស់ប្រែពិតប្រាកដខាងព្រលឹងវិញ្ញាណ ជាប្រយោជន៍ដល់ក្រុមគ្រួសារនៃក្រុមជំនុំ សហគមន៍ និងមឃ្ឈដ្ឋានជុំវិញ។”
Evangelism: We do this through our regular weekend services and other meetings. As well as these we have our special Sunday services such as Christmas Family Service, Easter Family Service, Mother’s Day and Father’s Day.
ការផ្សាយដំណឹងល្អ៖ យើងធ្វើតាមរយៈកម្មវិធីថ្វាយបង្គំប្រចាំសប្តាហ៍ និងការជួបជុំផ្សេងៗទៀត ក៏ដូចជា កម្មវិធីថ្ងៃអាទិត្យវិសេសនានា៖ ការថ្វាយបង្គំជាលក្ខណៈគ្រូសារក្នុងពិធីណូអែល ការថ្វាយបង្គំជាលក្ខណៈគ្រូសារក្នុងពិធីព្រះគ្រីស្ទមានព្រះជន្មរស់ ទិវារដឹងគុណម្តាយ និងទិវារដឹងគុណឪពុក ជាដើម។
Discipleship: To this end we run our New Christians Course, Empire (Youth), Covenant Keepers (Men's Ministry) and Bloom (Women's Ministry) gatherings. Added to this are the Life Key Courses we have available to those both within the church and the wider community.
បង្កើតសិស្ស៖ មកទល់ពេលនេះ យើងមានវគ្គបណ្តុះបណ្តាលសំរាប់គ្រីស្ទបរិស័ទថ្មី កម្មវិធីយុវជន Empire កម្មវិធីបុរស (អ្នកអភិរក្សសម្ព័ន្ធមេត្រី Covenant Keepers) កម្មវិធីស្ត្រី (ផ្ការីក Bloom)។ លើសពីនេះ យើងមានវគ្គបណ្តុះបណ្តាល គន្លឹះជីវិត សំរាប់ក្រុមជំនុំ និងសហគមន៍ទាំងមូលផង។
ពុំមានអ្វីដែលព្រះសំចៃទុកដើម្បីធានាបាននូវភាពរឹងមាំនៃទំនាក់ទំនងជាមួយប្រជារាស្រ្តរបស់ទ្រង់ នោះជាអ្វីដែលយើងចង់ឃើញ ក្នុងក្រុមជំនុំរបស់ព្រះ ស្ថាបនា និងស្អាងលើគ្រឹះនៃទំនាក់ទំនង។
ចំនុចមួយដែលធ្វើអោយព្រះបាទ ដេវីឌ ក្លាយទៅជាបុរស និងជាអ្នកដឹកនាំដែលមានភាពលេចធ្លោរ គឺភាពស្អាតស្អំក្នុងចិត្តរបស់ទ្រង់ (ទំនុកដំកើង ៧៨:៧២)។ យើងអាចមានក្រុមតន្រ្តី ការអធិប្បាយ អគារ និងព័ន្ធកិច្ចដ៏ល្អបំផុត តែភាពស្អាតស្អំក្នុងចិត្ត ជាអ្វីមួយដែលសំខាន់នៅចំពោះព្រះ។
ពុំមានសមិទ្ធផលណាមួយក្នុងជីវិតដែលត្រូវបានកសាងឡើងដោយគ្មានការប្តេជ្ញាចិត្តទេ។ ភាពស្វាហាប់នោះល្អប្រសើរ ប៉ុន្តែប្រសិនបើខ្វះភាពខ្ជាប់ខ្ជួន ចុងក្រោយវាប្រៀបបានទៅនឹងសន្ធឹកខ្យល់ប៉ុណ្ណោះ។ តែយើងអោយតម្លៃលើការប្តេជ្ញាចិត្តវិញ។
លោក ដានីញ៉ែល ខុសប្លែកពីអ្នកដទៃក្នុងប្រទេស ដោយសារឧត្តមភាពនៃវិញ្ញាណរបស់លោក។ ព្រះជាម្ចាស់បានប្រោសប្រទានដល់យើងនូវព្រះវិញ្ញាណដ៏ឧត្តុង្គឧត្តមបំផុត គឺព្រះវិញ្ញាណបរិសុទ្ធ។ ហេតុនេះ ដើម្បីថ្វាយដល់ព្រះនូវការល្អប្រសើរបំផុត យើងគួរជាមនុស្សដែលមានឧត្តមភាពក្នុងគ្រប់កិច្ចការទាំងអស់។
ព្រះបន្ទូលបានប្រាប់យើងថា បើគ្មាននិម្មិតទេ យើងនឹងតែលតោលគ្មានគោលដៅ ហើយចុងក្រោយនឹងត្រូវវិនាស។ ក្នុងនាមជាក្រុមជំនុំ យើងយល់ពីភាពចាំបាច់ និងអំណាចចេស្តារក្នុងនិម្មិតរបស់ព្រះ។ និម្មិតជាព្រះបន្ទូលផ្ទាល់របស់ព្រះ ដល់គ្រីស្ទបរិស័ទ ឬក្រុមគ្រីស្ទបរិស័ទ ដែលដឹកនាំ និងជាមគ្គុទ្ទេសន៍ និងតម្រង់ទិសដៅគេ ទៅក្នុងព្រះរាជផែនការរបស់ព្រះ សំរាប់អនាគត។
ដើម្បីផ្គាប់ព្រះហឬទ័យព្រះ យើងត្រូវតែជារាស្រ្តនៃសេចក្តីជំនឿ។ មិនមែនជាជំនឿលើអ្វីៗគ្រប់យ៉ាង ប៉ុន្តែជាជំនឿលើព្រះ និងព្រះបន្ទូល។ ពាក្យសំដីរបស់យើងគួរស្តែងចេញនូវសេចក្តីជំនឿ ហើយជីវិតរបស់យើងគួរជាបន្ទាល់នៃសេចក្តីជំនឿនោះ។ នេះជាគុណតម្លៃស្នូលមួយរបស់ក្រុមជំនុំ ដែលស្តែងអោយឃើញក្នុងគ្រប់ផ្នែកនៃជីវិតរបស់ក្រុមជំនុំ។
បើយើងគ្មានជីវិតទេ នោះយើងត្រូវឆ្ងល់ថា មានព្រះឬអត់។ ហើយបើបុគ្គលម្នាក់ៗគ្មានជីវិតទេ យើងត្រូវសួរសំនួរដូចគ្នា។ ទោះបីជាយើងអោយតម្លៃលើអំណាចនៃ សុខភាព និងទម្លាប់ល្អនៃការកោតខ្លាចដល់ព្រះ សូមកុំអោយការប្រព្រឹត្តរបស់យើងគ្រាន់តែផុសចេញពីទំនៀមសាសនា។